(បាត់ដំបង)៖ ថ្ងៃច័ន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦, លោក ប៉ោទ្រី ឌឿន ប្រធានមន្ទីរ និងលោកស្រី ហេង សុទីនី អនុប្រធានមន្ទីរ នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម អ៊ិត ប្រាំង រដ្ឋលេខាធិការ តំណាងឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល, ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងឯកឧត្តម អេ សារ៉ុម សមាជិកក្រុមប្រឹក្សាខេត្ត ដែលពិធីប្រារព្ធធ្វើនៅសាលប្រជុំ អគារE សាលាខេត្តបាត់ដំបង។ ដោយតាម អនុក្រឹត្យស្ដីពីការតែងតាំងមន្រ្តីរាជការរបស់រាជរដ្ឋាភិបាលបានឱ្យដឹងថា លោក លឹម ប៊ុនលី ត្រូវបានតែងតាំងជាប្រធានមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង នៃក្រសួងរ៉ែ និងថាមពល៕